Detail Top Banner

មនុស្ស​២​ក្រុម​ ​មាន​គ្នា​៦នាក់​ រស់​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន ក្រោយ​ជួប​ជុំ​ផឹកស៊ី​ ល្មើស​​ច្បាប់​ប្រឆាំង​កូវីដ-១៩

ភ្នំពេញ៖ មនុស្ស​២​ក្រុម​ ​មាន​គ្នា​៦នាក់​ រស់​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​នៅ​ម៉ោង​៦:០០ ល្ងាច​នេះ​ ក្រោយ​ជួប​ជុំ​ផឹកស៊ី​ ល្មើស​ពី​ច្បាប់​ប្រឆាំង​កូវីដ-១៩​ នេះ​បើ​យោង​តាម​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បុរស​ទាំង​៦រូប​​ខាង​លើ​ ត្រូវ​បាន​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដាក់​បញ្ជាយ៉ាង​ម៉ឺងម៉ាត់​​ ដល់អធិការនគរបាលខណ្ឌឫស្សីកែវ ដឹកនាំ​កម្លាំង​ទៅ​ចាប់​ឃាត់​ខ្លួន​ភ្លាមៗ​ ដើម្បី​មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕
អត្ថបទដែលជាប់ទាក់ទង