ក្រសួងសុខាភិបាលនៃកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤៤៦នាក់​ (ឆ្លងសហគមន៌​ទាំងអស់​)

គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១​ ក្រសួងសុខាភិបាលនៃកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤៤៦នាក់​ (ឆ្លងសហគមន៌​ទាំងអស់​) និងមានជាសះស្បេីយ​ ១៣០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៨១៩៣នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៥២០៤នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ២៩២៤នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៥នាក់​ សរុប​ស្លាប់ ៥៩នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើយចាំបាច់ត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង