ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញអមដំណើរឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ចុះពិនិត្យការរៀបចំទីតាំងត្រៀមដាក់អ្នកជំងឺកូវីដ១៩ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឌឺ ព្រេមៀស សេនធ័រ
ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញអមដំណើរឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ចុះពិនិត្យការរៀបចំទីតាំងត្រៀមដាក់អ្នកជំងឺកូវីដ១៩ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឌឺ ព្រេមៀស សេនធ័រ សែនសុខ និងពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ធ្វើជាកន្លែងសម្រាកព្យាបាលកំរិតស្រាលអ្នកផ្ទុកមេរោគកូវីដ១៩។ រដ្ឋបាលរាជធានីភ្នំពេញសូមជូនពរបងប្អូនអ្នកជំងឺទាំងអស់ដែលកំពុងតែសម្រាកព្យាបាល និងអ្នកកើតទាំងអស់ ឆាប់ជាសះស្បើយ និងសុខភាពល្អគ្រប់ៗគ្នា៕