ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៩៨នាក់​ (ឆ្លងសហគមន៌​ទាំងអស់)

គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៩៨នាក់​ (ឆ្លងសហគមន៌​ទាំងអស់) និងមានជាសះស្បេីយ​ ៩៩៤នាក់ ចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១១៧៦១នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៦៩៦៨​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៤៦៩៨នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៦នាក់​ សរុប​ស្លាប់ ៨៨នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​ ។
យយេីងបានធ្វេីតេស្តចំនួន ៨៩២២៨៩ ស្មេីនឹង​ ៥៣១១២ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង