លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ ៖ អ្នកឈឺ​ កេីតទុក្ខ​ អ្នកស្លាប់​ បាត់មុខ​ អ្នកជា​ ត្រេកអរ ​តែសម្រាប់បុគ្គលគ្រប់រូប​ សភាពមួយណាក៏មិនចង់ជួប​ដែរ​

ភ្នំពេញ៖​ ក្នុងបរិបទនៃការវាយលុករបស់វីរុសកូវីដ-១៩​ អ្នកឈឺ​ កេីតទុក្ខ​ អ្នកស្លាប់​ បាត់មុខ​ អ្នកជា​ ត្រេកអរ​តែសម្រាប់បុគ្គលគ្រប់រូប​ សភាពមួយណាក៏មិនចង់ជួប​ដែរ​ អ្វីដែលយេីងចង់បាន​គឺ​ មិនមានអ្នកឈឺ​ មិនមានអ្នកស្លាប់​ និងបេីមិនមានអ្នកឈឺហេីយ​ ក៏មិនចាំបាច់មានអ្នកជាដោយសារជំងឺកូវីដ-១៩​ នេះដែរ។ វិធានការ​៣ការពារ​ +​ ៣កុំ​ +​ ចាក់វ៉ាក់សាំងកូវីដ-១៩​ +​ នៅផ្ទះ​ (បេីមិនមានការចាំបាច់ត្រូវចេញក្រៅផ្ទះ)​ ជាអាវុធដ៏ស័ក្តសិទ្ធសម្រាប់លោកអ្នក​ ឈ្នះសត្រូវអត់ស្រមោលកូវីដ-១៩។
សូមចងចាំ​ និងអនុវត្តទាំងអស់គ្នាក្នុងស្មារតីសាមគ្គីភាព​ ជួយគ្នាទៅវិញទៅមក​ និងសូមឱ្យមានសុខភាពល្អទាំងអស់គ្នា​ ចៀសផុតនូវការឆ្លងជំងឺដ៏កាចសាហាវនេះ។
សូមអរគុណនូវរាល់ការអនុវត្តន៍វិធានការការពារខាងលេីនេះ​ ដេីម្បីចៀសផុតពីជ្រោះមហន្តរាយសុខភាពសាធារណ:​ និងសេដ្ឋកិច្ចទាំងអស់គ្នា។
អត្ថបទខ្លីនេះ ក្រេីនរំលឹកដោយលោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ និងជាប្រធាន​ គ.វ.ក-១៩
 
អត្ថបទដែលជាប់ទាក់ទង