ក្រសួងសុខាភិបាលប្រកាសពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៨៨០នាក់

រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១​ វេលាម៉ោង៧.០០មាទីព្រឹក ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៨៨០នាក់​ (ឆ្លងសហគមន៌​ទាំងអស់) និងមានជាសះស្បេីយ​ ២៨៨នាក់ ចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១២៦៤១នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៨១១៩​​​​នាក់ និងចំនួនជាសះស្បេីយសរុប​កេីន ៤៩៨៦នាក់​​​​​​​​​​​​​​​​​ និងស្លាប់ថ្មី​ ៣នាក់​ សរុប​ស្លាប់ ៩១នាក់ (ឆ្លងក្នុងភ្នំពេញ ៥១៨​នាក់​ ខេត្តព្រះសីហនុ​ ១៨៧នាក់​ ខេត្តកណ្តាល​ ៧៣នាក់​ ខេត្តកំពង់ចាម​ ៣៩នាក់​ ខេត្តបន្ទាយមានជ័យ​​ ៣៦នាក់​ ខេត្តកំពង់ស្ពឺ​ ៩នាក់​ ខេត្តតាកែវ​ ៥នាក់​ ខេត្តកំពុងធំ​ ៤នាក់​ ខេត្តកំពង់ឆ្នាំង​ ៣​នាក់ ខេត្តព្រៃវែង​​ ២នាក់​ ខេត្តពោធិសាត់​​ ១នាក់​ ខេត្តកោះកុង ១នាក់​ ខេត្តសៀមរាប​ ១នាក់​ ខេត្តត្បូងឃ្មុំ​ ១នាក់​ )។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នូវការរក្សាការឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ៩០០៤៤៧ ស្មេីនឹង​ ៥៣៥៩៨ ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។

អត្ថបទដែលជាប់ទាក់ទង