ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិកាក្រសួងព័ត៌មាន ៖ “ដើម្បីអោយ អ្នកសារព័ត៏មាន អនុវត្តន៏បានតាម ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងអនុវត្តន៌តាមបទបញ្ញត្តិនៃច្បាប់លុះត្រាតែអ្នកសារព័ត៌មានទាំងនោះបានឆ្លងកាត់ វគ្គសិក្សា បណ្តុះបណ្តាល”
ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិកាក្រសួងព័ត៌មាន បានសរសេរសារដើម្បីអប់រំណែនាំ “ដើម្បីអោយ អ្នកសារព័ត៏មាន អនុវត្តន៏បានតាម ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងអនុវត្តន៌តាមបទបញ្ញត្តិនៃច្បាប់ គឺលុះត្រាតែអ្នកសារព័ត៌មានទាំងនោះបានឆ្លងកាត់ វគ្គសិក្សា បណ្តុះបណ្តាលស្របតាមកំរិតនីមួយៗ លើមុខជំនាញទើប ធ្វើអោយការអនុវត្តន៏ការងារទៅមិនផ្ទុយពីច្បាប់ដែលបានចែង និង ស្របតាមក្រមវិជ្ជាជីវៈត្រឹមត្រូវរួមទាំងក្រមសីលធម៎ប្រកបដោយសេចក្តីថ្លៃថ្លូរ។ការបញ្ចេញមតិ ការសរសេរ គឺសិទ្ធិ សេរីភាពរបស់បុគ្គលម្នាក់ៗ ក្នុងសង្គមរស់នៅតែ ទោះបីយ៉ាងណាកុំអោយប្រើសិទ្ធិ ហួសពីដែនបញ្ញត្តិនៃច្បាប់ដែលបាមចែងអោយសោះ។ យើងរស់នៅក្នុងសង្គមត្រូវតែអនុវត្តន៏ នូវវិន័យ និងច្បាប់របស់សង្គម។”