ប្រជាពលរដ្ឋ ២០០​គ្រួសារ​ក្រីក្រ​ ទទួល​ជំនួយមនុស្សធម៌ពី ​​ឯកឧត្ដម​ ស្រី ចាន់ថន អនុប្រធាន​ ​ក្រុម​ការងារ​បក្ស​ចុះ​ជួយ​សង្កាត់​កំពង់សំណាញ់​

ឯកឧត្ដម​ ស្រីចាន់ថន អនុប្រធាន​ ​ក្រុម​ការងារ​បក្ស​ចុះ​ជួយ​សង្កាត់​កំពង់សំណាញ់​ និង​ក្រុម​ការងារ​ភូមិទាំង៦​ ​ព្រមទាំង​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​សង្កាត់​ បានចុះ​ផ្ដល់​​ជំនួយ​ដល់​គ្រួសារ​ក្រីក្រ​ ចំនួន​២០០គ្រួសារ​ ដោយ​បែងចែក​ជា​២០ក្រុម​តូចៗ​ និង​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​តាម​វិធាន​​ការរបស់​ក្រសួងសុខាភិបាល​។
គ្រួសារ​នីមួយៗ​ទទួល​បាន​ ៖
១-អង្ករ​ ១០គីឡូក្រាម​
២-មី​ ២៥កញ្ចប់
៣-ត្រីខ​ ១យួរ
៤-ទឹកត្រី​ ១យួរ
៥-ទឹកស៊ីអ៉ីវ​ ១យួរ​ និង​
៦-ត្រីងៀត​ ១គីឡូក្រាម​។
ផ្ដល់​សម្ភារ:បន្ថែមដល់គណបក្សសង្កាត់​ទុក​ប្រេី​ រួមមាន:
១-ត្រីខ​ ២០កេស​ (២០០យួរ)
២-ម៉ាស់​ ២៥០០០ម៉ាស់​ (៥០០ប្រអប់)
៣-អាល់កុល​ ៦កាន និង​
៤-ពងទា​ ១០០០គ្រាប់។
ចំណាយ​សរុប ប្រហែល​ ៥០០០ដុល្លារ​។
អត្ថបទដែលជាប់ទាក់ទង