លោក ហៃ ឡៃសុន អះអាងថា មន្ទីរពេទ្យខេត្តកោះកុង ពុំមានអ្នកជំងឺណាម្នាក់ស្លាប់ទេ អ្វីដែលពិសេសទៀតនោះ គឺលែងមានអ្នកជំងឺកូវីដសម្រាកព្យាបាលបន្តដែរ

ខេត្តកោះកុង៖ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង ឱ្យដឹងថា បច្ចុប្បន្ន មន្ទីរពេទ្យខេត្តកោះកុង ពុំមានអ្នកជំងឺណាម្នាក់ស្លាប់ទេ អ្វីដែលពិសេសទៀតនោះ គឺលែងអ្នកជំងឺកូវីដសម្រាកព្យាបាល​បន្តដែរ។ សម្រាប់តាមបណ្តាស្រុកវិញ លោកជម្រុញឱ្យសាកសួរព័ត៌មានទៅកាន់ឯកឧត្តមវេជ្ជបណ្ឌិត ទៅ មុឹង ប្រធានសុខាភិបាលខេត្តកោះកុង។
ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង ម៉ោង៣រសៀលថ្ងៃទី៣០ មេសានេះ បានអនុញ្ញាតឱ្យអ្នកជំងឺកូវីដ​-​១៩ ជាជនជាតិចិនម្នាក់ ដែលជាសះស្បើយ ហើយក៏ជាអ្នកចុងក្រោយគេដែរ ដែលវិលត្រឡប់ទៅកន្លែង និងធ្វើការនៅក្រុមហ៊ុនញូញៀនវិញ។
គិតចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០ កុម្ភ: មក មន្ទីរពេទ្យខេត្តកោះកុងព្យាបាលអ្នកជំងឺកូវីដបានចំនួន ២៦នាក់ ក្នុងនោះមានជនជាតិ​ខ្មែរ​៩​នាក់​ ជនជាតិ​ចិន​១៦​ នាក់​ និងជនិងជនជាតិសិង្ហបុរី ចំនួន ១នាក់។ ដោយ ទទក
អត្ថបទដែលជាប់ទាក់ទង