ក្រសួងសុខាភិបាលប្រកាសពីមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៧៣០នាក់ និងមានឣ្នកជាសះស្បើយ ចំនួន ១៦៩នាក់

គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៧៣០នាក់ (ឆ្លងសហគមន៌​:​ ៧២៨​ និងនាំចូល:​ ២)និងមានឣ្នកជាសះស្បើយ ចំនួន ១៦៩នាក់ និងស្លាប់ថ្មី​ ៦នាក់​ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៤៥២០នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៩០៤០​នាក់ និងចំនួនអ្នកជា​សះស្បេីយ​សរុប​កេីន ៥៣៦៩នាក់​​​​​​​​​​​​​​​​​ សរុប​ស្លាប់ ១០៣នាក់ ។ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ហើយត្រូវបន្តរក្សាគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ៩២២៥០០ ស្មេីនឹង​ ៥៤៩១០ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។

អត្ថបទដែលជាប់ទាក់ទង