ឯកឧត្តម​ គឹម​ សន្តិភាព​ នាំយកស្បៀងមួយចំនួន​ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ​ និងក្រីក្រនៅតំបន់បិទខ្ទប់ តាមរយៈសាលារាជធានីភ្នំពេញ​

ភ្នំពេញ​៖ នៅសាលារាជធានីភ្នំពេញ​ ព្រឹកថ្ងៃព្រហស្បត្តិ​ ១០រោច​ ខែពិសាខ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវនឹងថ្ងៃទី០៦​ ខែឧសភា ឆ្នាំ២០២១​​ ដឹកនាំដោយឯកឧត្តម​ គឹម​ សន្តិភាព​ ប្រធានផ្នែកក្រៅប្រទេស​ នៃយុវជនថ្នាក់កណ្តាល​ និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនប្រចាំប្រទេសអូស្រ្តាលី​ និងនូវ៉ែលហ្សេឡង់​ អមដំណេីរដោយឯកឧត្តមអនុប្រធានផ្នែកក្រៅប្រទេស នៃយុវជនថ្នាក់កណ្តាល ឯកឧត្តមអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនប្រចាំប្រទេសអូស្រ្តាលី​ និងនូវ៉ែលហ្សេឡង់​ និងឯកឧត្តម អស់លោក​ លោកស្រី​ ដែលជាសមាជិក​ សមាជិកា ព្រមទាំងតំណាងឱ្យសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជារស់នៅប្រទេសអូស្រ្តាលី​ និងនូវ៉ែល​ហ្សេឡង់​ បាននាំយកស្បៀងមួយចំនួន​ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ​ និងក្រីក្រនៅតំបន់បិទខ្ទប់ តាមរយៈសាលារាជធានីភ្នំពេញ​ នូវអង្ករចំនួន​ ៣១តោន​ និងមីជាតិចំនួន​ ៣ ៦៨០កេស​ សរុបជាទឹកប្រាក់ចំនួន​ (២៨ ៩៨០ដុល្លារ)៕

អត្ថបទដែលជាប់ទាក់ទង