អាជ្ញាធររាជធានីផ្តល់ស្បៀងអាហារជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩បានជិត ៣០ម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី០៦ឧសភានេះ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារទៅចែក​ជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ បានចំនួនជិត ៣០ម៉ឺនគ្រួសារ គិតត្រឹម ថ្ងៃទី០៦​ឧសភា​នេះ ។
ជាក់ស្តែងនៅថ្ងៃទី០៥ និង០៦ឧសភា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធររាជធានីបានបន្តដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់បានចំនួន ៣៥០០០គ្រួសារបន្ថែមទៀត ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យចំនូន៥០០០គ្រួសារ នៅពោធិសែនជ័យចំនួន ១៣២០០​គ្រួសារ ខណ្ឌដង្កោ ២០០គ្រួសារ ខណ្ឌសែនសុខ ២០០០គ្រួសារ ខណ្ឌព្រែកព្នៅ ១០០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន ៣០០០គ្រួសារ ខណ្ឌជ្រោយចង្វា ១០០០គ្រួសារ ខណ្ឌដូនពេញចំនួន ៥០០​គ្រួសារ ខណ្ឌ៧មករា ១៥០០គ្រួសារ ខណ្ឌទួលគោក ២០០០គ្រួសារ ខណ្ឌចំការមន ៨០០គ្រួសារ ខណ្ឌបឹងកេងកង ៣០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន ២៣០០គ្រួសារ ខណ្ឌកំបូលចំនួន ១៨០០គ្រួសារ និងក្រុមការងារចំនួន ៤០០គ្រួសារ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំវិធានការបិទខ្ទប់ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ០៤ ខែឧសភា បានចំនួន ២៦៤២០២គ្រួសារ ហើយចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ មេសារនេះបានចំនួន ៣៥០០០គ្រួសារបន្ថែមទៀត ។
ដូច្នេះសរុបនៃការចែកអំណោយជូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ០៦ ខែឧសភានេះបានចំនួន ២៩៩២០២គ្រួសារហើយ។
គួរបញ្ជាក់ថា ៖អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៏ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន ២០៦នាក់ និងរថយន្ត ៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕
អត្ថបទដែលជាប់ទាក់ទង