ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៣៨នាក់ (ឆ្លងសហគមន៍ ៥៣៧នាក់ នាំចូល ១នាក់)
គិតត្រឹមវេលាម៉ោង៧.០០នាទី ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៣៨នាក់ (ឆ្លងសហគមន៍ ៥៣៧នាក់ នាំចូល ១នាក់) និងមានជាសះស្បើយ ៤៥៦នាក់ ចំនួនករណីជំងឺកូវីដ-១៩សរុបកើន ១៨៧១៧នាក់ និងជាសះស្បើយសរុបចំនួនកើនឡើង ៧៣៤០នាក់ និងស្លាប់ថ្មីគ្មាន សរុបស្លាប់ ១១៤នាក់ដដែល ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យនៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ បើមិនចាំបាច់ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាសជាប់ជានិច្ចនិងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥ ។