ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥២០នាក់ (ឆ្លងសហគមន៌ ៥១៥នាក់ នាំចូល ៥នាក់)
គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥២០នាក់ (ឆ្លងសហគមន៌ ៥១៥នាក់ នាំចូល ៥នាក់) និងមានជាសះស្បេីយ ៣០១នាក់ ចំនួនករណីជំងឺកូវីដ-១៩ សរុបកេីន ១៩២៣៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៧៦៤១នាក់ និងស្លាប់ថ្មី ៦នាក់ សរុបស្លាប់ ១២០នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នូវការឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។