ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥០៦នាក់
រហូតដល់វេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ.១៩ ថ្មី សរុបចំនួន ៥០៦នាក់ (ឆ្លងសហគមន៌ ៤៩៥នាក់ នាំចូល ១១នាក់) និងមានជាសះស្បេីយ ១៧៩នាក់ ចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៩៧៤៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៧៨២០នាក់ និងស្លាប់ថ្មី ៦នាក់ សរុបស្លាប់ ១២៦នាក់ ។ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។