Detail Top Banner

ឯកឧត្តមព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពត បានដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបគ្រឿងចក្រ ឈួសឆាយទន្ទ្រានយកដីរដ្ឋនៅតំបន់វាលពួចជាប់និងជើងភ្នំបូកគោ

ខេត្តកំពត៖ កម្លាំងកងរាជអាវុធហត្ថរួមនិងកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើកំពត កម្លាំងសមត្ថកិច្ច ដែលដឹកនាំ​បញ្ជា​ផ្ទាល់ពីឯកឧត្តមព្រះរាជ្ញាសាលាដំបូងខេត្តកំពត ធ្វើការបង្ល្រាចាប់ឃាត់គ្រឿងចក្រអេស្ការមួយគ្រឿង​របស់លោក ទេព កោសល្យ ម្ចាស់ដីឡូវាលពួច ដែលកំពុងធ្វើសកម្មភាពជីកកកាយយកអាចម៍ដី និងថ្មភ្នំ ធ្វើអាជីវកម្មលក់​និង​បម្រើផលប្រយោជន៍ដីឡូត៍របស់ខ្លួន ដែលគ្មានច្បាប់អនុញ្ញាត។


យោងតាមប្រភពពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានអោយដឹងថា ករណីរំលោភបំពានដីរដ្ឋពីសំណាក់លោកទេព កោសល្យនេះ ហួសដែនកំណត់ដីកម្មសិទ្ធិរបស់ខ្លួន បានកាបទន្ទ្រានចូលដីព្រៃឈើរបស់រដ្ឋ និងជីកកកាយដី​ភ្នំ​អស់​ជាច្រើន ដែលកន្លងមកធ្វើឲ្យប្រជាពលរដ្ឋជាច្រើនរិះគន់អាជ្ញាធរជំនាញមិនដាច់ពីម៉ាត់។
សូមបញ្ជាក់ថា កិច្ចប្របត្តិការណ៍នេះគឺធ្វើឡើង កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដែលដឹកនាំនិងបញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត។


រួមនិងកម្លាំងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកំពត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងនគរបាល​នៃ​ស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះត្រួតពិនិត្យជាក់ស្តែង និងបង្រ្កាបបទល្មើស​ឈូស​ឆាយ និងជីក​គាស់​​កកាយដីព្រៃឈើរបស់រដ្ឋ ត្រង់ចំណុចតំបន់វាលពួចជាប់និងជើងភ្នំបូកគោ ដែលស្ថិតនៅក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។


លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា ករណីបង្ក្រាគ្រឿងចក្រឈូសឆាយ​និងជីកកកាយ​​​ដីរដ្ឋនេះ កម្លាំងចម្រុះបានធ្វើការចាប់ឃាត់ អេស្កាវ៉ាទ័រមួយគ្រឿង ម៉ាក Volvo ពណ៌លឿង ចំនួន ១គ្រឿងដោយ​គ្មានលិខិតអនុញ្ញាត ព្រមទាំងឃាត់ខ្លួនអ្នកបើកអេស្កាវ៉ាទ័រម្នាក់ ដែលមានឈ្មោះ កាយ សំបូរ ភេទ ប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។


យោងតាមចម្លើយអ្នកបើកបរអេស្កាវ៉ាទ័របានឲ្យដឹងថា ទីតាំងដីនេះ គឺជារបស់ឈ្មោះ ទេព កុសល និង ប្រពន្ធឈ្មោះ គង់ ម៉ី មានទីលំនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។
គួសបញ្ជាក់ថា ក្រោយពីបង្ក្រាបគ្រឿងចក្រ អេស្កាវ៉ាទ័រភ្លាម កម្លាំងសមត្ថកិច្ចបានដឹកយកវត្ថុតាងខាងលើ យក​មក​រក្សាទុកនៅសមាគមផលិតអំបិលខេត្តកំពត ជិតទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ដើម្បីរង់ចាំចាត់ការ​បន្តតាមនិតិវិធីច្បាប់ ។


ចំពោះករណីបង្ក្រាបបទល្មើសរំលោភបំពានដីរដ្ឋនេះ ត្រូវបានប្រជាពលរដ្ឋបានសាទរយ៉ាងខ្លាំង ព្រោះថា សកម្មភាព​លោក ទេព កោសល្យ កន្លងមក ត្រូវបានគេដឹងថា ឈូសកាយភ្នំអត់ច្បាប់ ពូសដីឡូត៍អត់បង់ពន្ធ​គ្រប់​ចំនួន មិនតែប៉ុណ្ណោះលោក ទេព កោសល្យ បានចាក់ដីលុបអូរធម្មជាតិជាង ២០០ម៉ែត្រ ប្រជាពលរដ្ឋជា​អ្នក​រងគ្រោះ​ពីផលបះពាល់ទឹកជំនន់ទឹកភ្លៀងខាងលើ គ្មានដំណោះស្រាយពីអាជ្ញាធរសោះឡើយ ទោះបីពាក្យ​ប្តឹង​របស់ពលរដ្ឋដាក់ជូនស្រុកខេត្ត យ៉ាងណាក៏ដោយ ក៏មិនមានប្រសិទ្ធភាព។


មិនតែប៉ុណ្ណោះកាលពីថ្មីៗកន្លងមកនេះ លោកទេព កោសល្យ បានបញ្ញាកម្មកររបស់ខ្លួន កាយផ្តាចផ្លូវ ២កន្លែង ដែលធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ជាខ្លាំង។ ចំពោះសកម្មភាពល្មើសច្បាប់ របស់លោក ទេព កោសល្យ ធ្វើងឡើងផ្ទួនបែបនេះហើយ នៅមិនមានដំណោះស្រាយពីអាជ្ញាធរទៀត ទើបប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាមានការឃុបឃិតជាមួយមន្រ្តីមិនល្អហើយ បានជារាល់ពាក្យប្តឹងរបស់ប្រជាពលរដ្ឋ អាជ្ញាធរស្រុក​មិនដោះស្រាយ ដែលជាហេតុធ្វើឲ្យមន្ត្រីជំនាញពិបាកក្នុងការបង្ក្រាប តែពេលនេះដូចពាក្យចាស់ពោលថា (អូសទូកកុំឲ្យល្អាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក) ស្ងាត់ៗ ត្រូវបានឯកឧត្តម ព្រះរាជអាជ្ញាខេត្តកំពត និងមន្ត្រី​ជំនាញ​ខណ្ឌរដ្ឋបាលព្រៃចុះអនុវត្តច្បាប់ចាប់រឹបអូសយកគ្រឿងចក្រមួយចំនួន ដែល​ធ្វើឲ្យលោក ទេព កោសល្យ ម្ចាស់ទីតាំងដីឡូត៍កប់យោបល់និយាយមិនចេញ រត់រកអ្នកមានអំណាច​មកកាងគ្រឿងចក្ររបស់ខ្លួន៕ (ដោយ ធិន គ្រុយ )

អត្ថបទដែលជាប់ទាក់ទង