Detail Top Banner

ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនខិលខូចដែលបង្កឱ្យមានការភ័ន្តច្រឡំ​ដល់សាធារណជន

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយនៅលើគេហទំព័រទាំង ឡាយ​ដែលមានខ្លឹមសារថា៖ អនុសាខាក្រសួងសម្រួលការងារតាមអនឡាញ ទទួលរៀបចំធ្វើបណ្ណបើកបរគ្រប់ប្រភេទ​ស្របច្បាប់ មានគល់បញ្ជីក្រសួង ផុតកំណត់អាចបន្តសុពលភាពបានស្របច្បាប់ ដែលបង្ក ឱ្យមានការភ័ន្តច្រឡំ​ដល់សាធារណជន ថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការបដិសេធទាំងស្រុង​ចំពោះ​ការចុះផ្សាយ​នៅលើ​គេហទំព័រទាំង ឡាយដែលមានខ្លឹមសារថា៖ អនុសាខាក្រសួង​សម្រួលការងារតាម​អនឡាញ ទទួលរៀបចំ​ធ្វើ​បណ្ណបើក បរគ្រប់ប្រភេទស្របច្បាប់ មានគល់បញ្ជីក្រសួង ផុតកំណត់អាចបន្ត​សុពលភាពបានស្របច្បាប់ និងបានអះអាងថាជាអនុសាខារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អាចផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ក្រសួងសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា៖ ព័ត៌មានដែលបានចុះផ្សាយក្នុងគេហទំព័រទាំងឡាយ​ដូចមានក្នុងគេហទំព័រទាំងនេះជាព័ត៌មានមិនពិត មានចរិតបង្កការភ័ន្តច្រឡំដល់សាធារណជន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋា​ភិបាលផងដែរ។

ក្រសួង ក៏សូមស្នើសុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនខិលខូចទាំងនោះដែលបាន​ផលិតបណ្ណសម្គាល់យានយន្ត ផ្លាកលេខយានយន្ត និងប័ណ្ណបើកបរយានយន្តក្លែងក្លាយ និងការ​ផ្សព្វ​ផ្សាយ​​លក់ផ្លាកលេខយានយន្តតាមបណ្ដាញសង្គមក្នុងគេហទំព័រនានា ជាពិសេស ចាត់វិធានការចំពោះអំពើ​បោក​ប្រាស់ និងការក្លែងឯកសារសាធារណៈទាំងនេះ ដែលបង្កជាការភ័ន្តច្រឡំដល់ សាធារណជន ដើម្បីយក​មក​ផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

ជាមួយគ្នានេះផងដែរ ក្រសួងសូមជំរុញលើកទឹកចិត្ត ក៏ដូចជាសូមអំពាវនាវដល់សាធារណជន និងបង ប្អូន​ប្រជាពលរដ្ឋមេត្តាចៀសវាងការប្រើប្រាស់សេវាសាធារណៈក្រៅផ្លូវការ ដែលងាយធ្លាក់ចូលក្នុងអំពើ បោកប្រាស់​របស់ជនខិលខូច នាំឱ្យខាតបង់ថវិកា និងងាកមកប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈ ទាំង​ឡាយ​នៅតាម​ទីតាំងនានាដែលទទួលស្គាល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូនវិញ។

ជាងនេះទៅទៀត ដើម្បីការពារការភ័ន្តច្រឡំដល់មហាជន ជាពិសេសដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មាន​មិនពិតរបស់ជនទុច្ចរិត និងក្រុមបុគ្គលខូចដែលបង្កឱ្យមានភាពអសន្តិសុខ និងចលាចលដល់សង្គម ក្រសួង​សាធារណការ និងដឹកជញ្ជូន សូមស្នើសុំក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធាន ការឱ្យបាន​តឹងរ៉ឹង​បំផុត ដើម្បីបង្ក្រាបនិងចាប់ជនខិលខូចដែលបានប្រព្រឹត្តខាងលើយកមកផ្តន្ទាទោស​តាមផ្លូវច្បាប់ឱ្យ​ខាងតែបាន។

បច្ចុប្បន្ននេះ ក្រសួងក៏កំពុងជំរុញ និងធ្វើឱ្យប្រសើរឡើងលើការធ្វើកំណែទម្រង់សេវាសាធារណៈឱ្យកាន់តែ មានប្រសិទ្ធភាព តម្លាភាព សុក្រឹត្យភាព គណនេយ្យភាព និងឆាប់រហ័ស ស្របតាមគោលនយោបាយដ៏ ត្រឹម​ត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង