ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៨០នាក់ (ឆ្លងសហគមន៌ ៤៧០នាក់ នាំចូល ១០នាក់)
រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៨០នាក់ (ឆ្លងសហគមន៌ ៤៧០នាក់ នាំចូល ១០នាក់) និងមានជាសះស្បេីយ ៣៥០នាក់ ចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ២០២២៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៨១៧០នាក់ និងស្លាប់ថ្មី ៥នាក់ សរុបស្លាប់ ១៣១នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១០១០៦៤៩ ស្មេីនឹង ៦០១៥៧ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។