ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤៤៦នាក់​ (ឆ្លងសហគមន៌​​ ៤៣១នាក់​ នាំចូល ១៥នាក់)

គិតត្រឹមម៉ោង៧.០០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១​ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤៤៦នាក់​ (ឆ្លងសហគមន៌​​ ៤៣១នាក់​ នាំចូល ១៥នាក់) និងមានជាសះស្បេីយ​ ៩៨០នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ២១១៤១នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៩៥១៩នាក់​​​​​​​​​​​​​​​​​ និងស្លាប់ថ្មី​ ៦នាក់​ សរុប​ស្លាប់ ១៤២នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115
អត្ថបទដែលជាប់ទាក់ទង