ខ្ពស់ដដែលទេ! ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៦០នាក់
គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៦០នាក់ (ឆ្លងសហគមន៌ ៤៤៥នាក់ នាំចូល ១៥នាក់) និងមានជាសះស្បេីយ ៨២៤នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកេីន ២៤១៥៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១៦៥២៤នាក់ និងស្លាប់ថ្មី ១នាក់ សរុបស្លាប់ ១៦៥នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១១០១៩០៤ ស្មេីនឹង ៦៥៥៨៩ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។