ចាក់វ៉ាក់សាំង​កូ​វីដ​.១៩ Sinovac ជូនដល់ក្រុមគ្រួសារកងរាជអាវុធហត្ថ ១៥០០នាក់


ខេត្តបន្ទាយមានជ័យ ៖ក្រុមគ្រួសារកងរាជអាវុធហត្ថ និងសាច់ញាតិអាវុធហត្ថ មានចំនួន ១៥០០នាក់បានទៅចាក់វ៉ាក់សាំងការពារការជម្ងឺកូវីដ-១៩ លើកទី១ ដូសទី១ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង​បន្ទាយមានជ័យ ។


នៅព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះមានការចូលរួមលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រួតពិនិត្យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ការចាក់វ៉ាក់សាំង​កូ​វីដ​.១៩ ប្រភេទ Sinovac ជូនដល់ក្រុមគ្រួសារ និងសាច់ញាត្តិកងរាជអាវុធហត្ថ​១៥០០នាក់នេះ ក្នុង​គោលការណ៍​ស្ម័គ្រចិត្តចាប់ពី​មនុស្ស​អាយុ​១៨​ឆ្នាំ​ឡើងទៅ ហើយ​ថ្ងៃនេះ ជា​ថ្ងៃទី​១ នៃ​ការបើកការ ចាក់​វ៉ាក់សាំងថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​.១៩ ប្រភេទ Sinovac ដែល​បាន​ប្រព្រឹត្តិ​ទៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ។


ក្រោម​ការគិតគូរ​ និង​ដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​សុខមាលភាព​របស់​ប្រជាជន​កម្ពុជា ។


ក្នុងនោះ ខេត្តបន្ទាយមានជ័យ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង បានរៀបចំ​ចាក់​ជូន​ដល់​ក្រុមគ្រួសារកងរាជអាវុធហត្ថ១.៥០០នាក់ទៅតាម​ពេលវេលា និង​ទីកន្លែង​ដែល​បាន​បែងចែក ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ដោយ​ផ្អែក​លើ​គោល​ការស្ម័គ្រចិត្ត​តែប៉ុណ្ណោះ។


លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនបានធ្វើការផ្តាំផ្ញើរដល់ក្រុមគ្រួសារនិងសាច់ញាតិអាវុធហត្ថដែលបានចាក់ចាក់​វ៉ាក់សាំង​កូវីដ.១៩រួចហើយទាំងអស់សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន​៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងនោះមាន ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅ​ចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និង​មិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេកនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង