ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ចំពោះ អង្គភាពណា ដែលមិនទាន់បានចុះបញ្ជីរក្រសួងពាណិជ្ជកម្ម និងកិច្ចការពារម៉ាកនៅទ្បេីយទេ នោះមិនបន្តអាជ្ញាប័ណ្ណថ្មីឲ្យទេ

ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញលិខិតជម្រាប៖ មកអស់លោកលោកស្រី ជាម្ចាស់​ស្ថានីយវិទ្យុ និងទូរទស្សន៍គ្រប់ប្រភេទ ចាងហ្វាង កាសែត ទស្សនាវដ្ដី ព្រឹត្តិបត្តិ គេហទំព័រ និងម្ចាស់ផ្សព្វផ្សាយ តាមអនឡាញ នាយកក្រុមហ៊ុន គ្រប់គ្រងសេវាកម្ម លើវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ ស្ដីពីការ ចុះបញ្ជីពាណិជ្ជកម្មនិងកិច្ចការពារម៉ាក ពាណិជ្ជកម្មសម្រាប់អាជ្ញាប័ណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក្រសួងព័ត៌មាន៖ បានដាក់ការបរិច្ឆេទ តម្រូវឱ្យគ្រប់អង្គភាពសារព័ត៌មានទាំងអស់ ត្រូវរូសរាន់ទៅ ចុះបញ្ជីពាណិជ្ជកម្ម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ចុងឆ្នាំ២០២១។
ក្រសួងបញ្ជាក់ថា៖ បើដល់កាលបរិច្ឆេទហើយ អង្គភាពដែលមិនចុះបញ្ជីពាណិជ្ជកម្ម គឺក្រសួងព័ត៌មាននឹងមិនបន្តអាជ្ញាប័ណ្ណឱ្យទេ ចាប់ពីឆ្នាំ២០២២តទៅ ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង