ក្រសួងសុខាភិបាលប្រកាសពីការ​រក​ឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤៨៨នាក់​ ឆ្លងសហគមន៌​​ ៤៧៣នាក់ នាំចូល​ ១៥នាក់

គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី២២​ ខែឧសភា ឆ្នាំ២០២១​ ក្រសួងសុខាភិបាលប្រកាសពីការ​រក​ឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤៨៨នាក់​ (ឆ្លងសហគមន៌​​ ៤៧៣នាក់ នាំចូល​ ១៥នាក់) និងមានជាសះស្បេីយ​ ៦៤០នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ២៤៦៤៥នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១៧១៦៤នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ២នាក់​ សរុប​ស្លាប់ ១៦៧នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ១១០៦០១០ ស្មេីនឹង​ ៦៥៨៨៣ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង