នគរបាលបង្រ្កាបបានក្រុមក្មេងស្ទាវ១២នាក់ តែងវាយប្លន់យកទ្រព្យសម្បត្តិពលរដ្ឋនៅក្នុងភូមិសាស្រ្តស្រុកបាធាយ និងស្រុកជើងព្រៃ
ខេត្តកំពង់ចាម៖ នគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម ដឹកកម្លាំងចុះឃាត់ខ្លួនក្រុមចោរវាយប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋបាន ១២នាក់ ក្រោយពីក្រុមនេះធ្វើសកម្មភាពដេញស្ទាក់វាយប្លន់យកម៉ូតូ នៅវេលាម៉ោង១៨និង១៥នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ និងកន្លងមកនៅស្រុកជើងព្រៃជាច្រេីនលើក ត្រៀមបញ្ជូនពួកគេទៅកាន់សាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី កិច្ចប្រតិបត្តិការនេះធ្វើឡើងរយៈពេល ៣ថ្ងៃគឺថ្ងៃ១៩,២០,២១ ខែឧសភា ឆ្នាំ២០២១ ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃ២២នេះ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីហេតុការណ៍កើតឡើងភ្លាម រូបលោកបានដាក់បទបញ្ជាដល់ កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលស្រាល និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ សហការជាមួយកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដោយក្នុងកិច្ចប្រតិបត្តិការ ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ដោយលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍បានឲ្យដឹងដែរថា ជាលទ្ធផលសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់រួមមាន ៖
១-ឈ្មោះ លុន សំណាង ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ នៅភូមិផ្អាវកើត ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។
២-ឈ្មោះ ហន សុធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិសូឡា សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ទូច លាងហេង ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិព្រៃញា ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។
៤-ឈ្មោះ ខ្លង ម៉េងហុង ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។
៥-ឈ្មោះ គន សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។
៦-ឈ្មោះ ធី សុណ្ណារាជ ភេទប្រុស អាយុ១៣ឆ្នាំ ជាតិខ្មែរនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។
៧-ឈ្មោះ អុីវ សំបូ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរនៅភូមិសង្កើប ឃុំសបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។
៨-ឈ្មោះ ជា សាឯម ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរនៅភូមិបាគ្រង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៩-ឈ្មោះ ទឹម ហាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។
១០-ឈ្មោះ ហុន ស៊ីថៃ ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិភ្នំធំ ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។
១១-ឈ្មោះ ងួន កុសល ហៅ ខៀវ ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ នៅភូមិវាល ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។
១២-ឈ្មោះ ឡេង សុវណ្ណារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងឈូក សង្កាត់ទឹកល្អក់២ ខ័ណ្ឌទួកគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ចំនួន ៤គ្រឿង និងម៉ូតូរបស់ជនរងគ្រោះចំនួន ១គ្រឿង ។
លោកឧត្តមសេនីយ៍បញ្ជាក់ថា ក្រោយបញ្ចប់ការសាកសួរជនសង្ស័យលើយសារភាពថា ៖ កន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាពដេញស្ទាក់វាយប្លន់យកម៉ូតូ នៅក្នុងភូមិសាស្រ្តស្រុកបាធាយ និងស្រុកជើងព្រៃ បានចំនួន ២លើក គឺ៖
លើកទី១ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី នៅចំណុចតាមផ្លូវក្បែរោងចក្រជូហួយ ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
លើកទី២ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨និង១៥នាទី នៅចំណុចតាមផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។
បច្ចុប្បន្ន ជនសង្ស័យទាំង ១២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ១៩