ពលរដ្ឋជាងមួយពាន់គ្រួសារក្នុងខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំ ទទួលបានអំណោយពីសប្បុរសជន សម្រាប់ទ្រទ្រង់ជីវភាព
ខេត្តកំពង់ធំ៖ គ្រួសារជនងាយរងគ្រោះ ជនចាស់ជរា និងជនពិការសរុប ១០២០គ្រួសារ នៅក្នុងខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីលោក ខាន់ ខុន សមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ និងជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត។