ស្នងការនគរបាលខេត្តនាំយកថវិកា ៥ ០០០$ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ​រួមចំណែកទ្រទ្រង់់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង​ជា​ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានអញ្ជើញជួបសំណេះសំណាល​និងទទួល​​​ថវិកា​ពីស្នងការនគរបាលខេត្តកណ្ដាល ដឹកនាំដោយឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល​​ខេត្ត​កណ្ដាល​ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែក​ទ្រទ្រង់​សកម្មភាព​​​​​មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទ​ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទទាំងអស់គ្នារួមគ្នាជាមួយកាកបាទ​ក្រហម​កម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម​កម្ពុជា​​​​ខេត្ត ក៏បានថ្លែងអំណរគុណដល់ ស្នងការនគរបាលខេត្តកណ្ដាល ដែលបាននាំយកថវិកា ប្រគល់ជូនសាខា​កាកបាទ​ក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។


ឯកឧត្តម បន្តថា ថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុង​កាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំង​ខេត្ត​កណ្ដាល ហើយតំបន់មួយចំនួន ត្រូវបានសម្រេចបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និង​បម្លាស់ទី​ពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ ដូច្នេះអំណោយទាំងអស់នេះ គឺពិត​ជាទាន់ពេល​វេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង