Detail Top Banner

ការបង្កប់កាមេរ៉ា ក្នុងបន្ទប់ដេកនៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់ គឺជាអំពើល្មើសនឹងច្បាប់ រំលោភបំពានលើសិទ្ធិ និងជីវិតឯកជន តាមមាត្រា៤ និង ៥៩

ភ្នំពេញ៖ គួរឲ្យដឹងដែរថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ កញ្ញា ដេននី ក្វាន់ បានបង្ហោះសារនៅ​លើហ្វេសប៊ុករបស់ខ្លួន ដោយបានឈឺចាប់បំផុតជាមួយរឿងរបស់នាង នៅខេត្តព្រះសីហនុ កញ្ញាបានគេងនៅអូតែលនោះ តាមសំដីរបស់នាងបាននិយាយថា ម្ចាស់អូតែលនោះលួចបង្កប់ Cameraក្នុងបន្ទប់គេង។
តារាស្រីកញ្ញា ដេននី ក្វាន់ បានរៀបរាប់ដំណើរដើមទងយ៉ាងដូច្នេះថា “ខ្ញុំគេងក្នុងសណ្ឋាគារសមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់Hotel លួចបង្កប់Camera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែន​តែបន្ទប់ខ្ញុំទេគឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ រឿងក្តីខ្ញុំកើតឡើងតាំងពី ខែតុលា ឆ្នាំ២០២០ ខ្ញុំមិន​ឡាយ​ព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់ សំណងលុយ ១ម៉ឺនដុល្លារនេះដូចជាមើលងាយកិត្តិយសខ្ញុំជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់។”
ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងជាករណីទូទៅថា ការបង្កប់កាមេរ៉ាក្នុងបន្ទប់គេងនៅសណ្ឋាគារ ឬផ្ទះសំណាក់ ដើម្បីថតសកម្មភាពរបស់ភ្ញៀវ ដែលចូលទៅសម្រាកនៅទីនោះ គឺជាទង្វើល្មើសនឹងច្បាប់ រំលោភបំពានលើសិទ្ធិ និងជីវិតឯកជន របស់អ្នកដទៃ។
ឯកឧត្ដម ជិន ម៉ាលីន បានថ្លែងប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះថា ការបង្កប់កាមេរ៉ា ក្នុងបន្ទប់គេងនៅសណ្ឋាគារ ឬផ្ទះសំណាក់ ដើម្បីថតសកម្មភាពរបស់ភ្ញៀវ គឺទង្វើនេះវាជាអំពើល្មើសនឹងច្បាប់ រំលោភបំពានលើសិទ្ធិ និងជីវិតឯកជនរបស់បុគ្គល ដែលការពារដោយច្បាប់។ យ៉ាងណាក៏ដោយ ឯកឧត្ដមរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ចំពោះការកំណត់ពីបទល្មើស និងទោសទណ្ឌនៃអំពើនេះ គឺតុលាការជាអ្នកសម្រេច។
ចំពោះករណីនេះ សមត្ថកិច្ចខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានថា ករណីខាងលើនេះ គឺជាសំណុំរឿងចាស់ តាំងពីខែតុលា ឆ្នាំ២០២០មកម្លេះ ហើយតុលាការក៏បានសម្រេចក្តីរួចហើយដែរ ចំណែកជនដែលពាក់ព័ន្ធនឹងការបង្កប់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគារនោះ ក៏កំពុងតែអនុវត្តទោសក្នុងពន្ធនាគារដែរ៕ by MTV-TODAY P19
អត្ថបទដែលជាប់ទាក់ទង