បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី សរុប ៣៥នាក់ ត្រូវបានព្យាបាលឲ្យបានជាសះស្បើយពីជំងឺកូវីដ១៩ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នៅមណ្ឌលព្យាបាលកំរិតស្រាល វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង

ខេត្តកណ្តាល៖ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួនសរុប ៣៥ នាក់ ត្រូវបានព្យាបាលឲ្យបានជា​សះស្បើយពីជំងឺកូវីដ១៩ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នៅមណ្ឌលព្យាបាលកំរិតស្រាល វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ល្ងាចថ្ងៃអង្គារ ១៤ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។

លោកស្រី ឈន ស៊ីថា អភិបាលរងស្រុក តំណាង លោក ខុន សេរីរដ្ឋា អភិបាលស្រុក បានអញ្ជើញសំណេះ​សំណាលជាមួយបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួនសរុប ៣៥ នាក់ ត្រូវបានព្យាបាលឲ្យបានជាសះស្បើយពីជំងឺកូវីដ១៩ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នៅមណ្ឌលព្យាបាលកំរិតស្រាល វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ។

ក្នុងឱកាសនោះ លោកស្រីអភិបាលរងស្រុក ក៏បានប្រគល់ជូនអំណោយឧបត្ថម្ភរបស់រដ្ឋបាលស្រុក ជូនដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំង ៣៥ នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ១០kg ទឹកត្រី១ដប ទឹកស៊ីអ៊ីវ ១ដប ម៉ាស់ ១ដុំ និងថវិកាមួយចំនួន ។

អត្ថបទដែលជាប់ទាក់ទង