ខេត្តបន្ទាយមានជ័យ បានបង្ហាញពីលទ្ធផលបឋម​ Rapid Test នៅល្ងាចថ្ងៃទី២៧ ខែឧសភានេះ គឺបានរកឃើញអ្នកវិជ្ជមានកូវីដ.១៩ សរុបចំនួន ៤៩នាក់​ (ស្រី៣១នាក់)

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ បានបង្ហាញពីលទ្ធផលបឋម​ Rapid Test នៅល្ងាចថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១នេះ គឺបានរកឃើញអ្នកវិជ្ជមាន (+)សរុបចំនួន ៤៩នាក់​ (ស្រី៣១នាក់)​ ក្នុងនោះជនជាតិខ្មែរ​ចំនួន ៣០នាក់​ ស្រី​ ១៨នាក់​។
រដ្ឋបាលក្រុងប៉ោយប៉ែត សូមអំពាវនាវដល់លោក លោកស្រី ទាំងអស់ចូលរួមអនុវត្តវិធានការ ៣ការពារនិង ៣កុំ ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ៕ ប្រភព: រដ្ឋបាលក្រុងប៉ោយប៉ែត
អត្ថបទដែលជាប់ទាក់ទង