រថយន្តពីរគ្រឿង ព្រលះគ្នាពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំតែសំណាងល្អ…
ភ្នំពេញ៖ រថយន្តពីគ្រឿងបានព្រលះគ្នាពេញទំហឹងនៅតាមបណ្ដោយផ្លូវលេខ២១៧កែងនឹងស្តុបផ្សារថ្នល់បត់បានបង្កឡើងដោយរថយន្តហ្វតរ៉ែនជើបើកបរក្នុងលោកលឿនលឿនមិនប្រយ័ត្នក៏បានជ្រុលមកបុកជាមួយនឹងរថយន្តម៉ាកហាយឡិនឌ័រយ៉ាងពេញទំហឹងបណ្ដាលឱ្យខ្ទាតឡើងទៅលើកខឿនពុះចែកទ្រូងផ្លូវរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមាននណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងឧប្បត្តិហេតុនេះឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤នឹង៤០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ២១៧ កែងនឹងស្តុបផ្សារថ្នល់បត់ ក្នុងសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញរថយន្តម៉ាកហ្វតរ៉ែនជើពណ៍សមួយគ្រឿងពាក្យស្លាកលេខភ្នំពេញ2BT-5452 បើកបរក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿលឿនហើយខ្វះការប្រុងប្រយ័ត្នទៀតនោះ ខណៈពេលមកដល់ត្រង់ចំណុចផ្លូវកែងនឹងស្រុបផ្សារថ្នល់បត់ក៏បានជ្រុលទៅបុកជាមួយនឹងរថយន្តហាយឡិនឌ័រពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខកំពង់ចាម2A-4374 បើកបរតាមបណ្ដោយផ្លូវលេខ២១៧ បើកបរពីជើងទៅត្បូងក្នុងទិសដៅបញ្ច្រាស់គ្នា ជ្រុលមកបុកពេញទំហឹងពីចំហៀងផ្នែកខាងស្ដាំបណ្ដាលឲ្យរថយន្តហាយឡិនឌ័រវឹលក្បាលខ្ទៀតឡើងទៅលើកខឿនពុះចែកទ្រូងផ្លូវហើយជ្រុលទៅបុកជាមួយនឹងបង្គោលផ្លាកសញ្ញាចរាចរណ៍បាក់អស់ចំនួនមួយ បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះឡើយ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ហើយបានត្រួតពិនិត្យមើលឃើញថាមានការប៉ះពាល់ដល់សម្បត្តិរបស់រដ្ឋផងនោះទើបកម្លាំងនគរបាលសង្កាត់ដង្កោទាក់ទងទៅផ្នែកជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឲ្យមកទទួលយករថយន្ដទាំងពីគ្រឿងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ១៩