ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៥៨៨នាក់ ឆ្លងសហគមន៌ ៥៦៨នាក់ នាំចូល ២០នាក់
គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៥៨៨នាក់ (ឆ្លងសហគមន៌ ៥៦៨នាក់ នាំចូល ២០នាក់) និងមានជាសះស្បេីយ ៤១៥នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ២៨៨២៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន ២១៣១៥នាក់ និងស្លាប់ថ្មី ៧នាក់ សរុបស្លាប់ ២០៣នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១១៤៨៥៦៤ ស្មេីនឹង ៦៨៣៦៦ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។
KeaHeng Ravuth, ប៉ែន ស៊ីមាន and 3.1K others
25 Comments
536 Shares
Like
Comment
Share