រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវដល់កម្មករ កម្មការិនី ដែលធ្វើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ តាគិសាដា (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ២
ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្ត បានអំពាវនាវដល់កម្មករ កម្មការិនី ដែលធ្វើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ តាគិសាដា (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ២ ស្ថិតនៅភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត និងធ្លាប់ប្រាស្រ័យទាក់ទាងជាមួយកម្មការិនីឈ្មោះ កែវ ចន្ធី ភេទស្រី អាយុ២៩ឆ្នាំ ជាកម្មកររោងចក្រខាងលើ មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។
សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងទំនាក់ទំនងទៅក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ សូមទំនាក់ទំនងមកលេខមន្ទីរពេទ្យខេត្ត044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕ អរគុណសន្តិភាព!