សហភាពសហព័ន្ធយុវជនកម្ពុជា ប្រមាណជិត ១០០០នាក់ បានចូលរួមយ៉ាងសកម្មក្នុងការងារសម្របសម្រួលចាក់វ៉ាក់សាំងជាមួយក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងសាលារាជធានីភ្នំពេញ

សហភាពសហព័ន្ធយុវជនកម្ពុជា ប្រមាណជិត ១០០០នាក់ បានចូលរួមយ៉ាងសកម្មក្នុងការងារសម្របសម្រួលចាក់វ៉ាក់សាំងជាមួយក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងសាលារាជធានីភ្នំពេញ ​ដែល​បានដើរតួនាទីយ៉ាងសកកម្មក្នុងភាព​ជាម្ចាស់ចូលរួម​អនុវត្ត សម្របសម្រួល និងជាឆ្អឹងខ្នងប្រកបដោយថាមពលគាំទ្រដល់យុទ្ធនាការ ការងារ​ចាក់វ៉ាក់សាំងដើម្បីជួយសង្គ្រោះអាយុវជីវិតប្រជាជន និង​ការ​ចែកជូន​នូវគ្រឿងឧបភោគ បរិភោគដល់ជនងាយ​រងគ្រោះ។
យើងបានលើកកម្ពស់វប្បធម៌ចែករំលែក និងគុណតម្លៃនៃការងារស្ម័គ្រចិត្ត ដោយបានជំរុញ​ឱ្យមហាជន​ចូលរួម​ក្នុង​ចលនាមនុស្សធម៌ និងកម្លាំង​សាមគ្គីជាតិរឹងមាំ ឆ្ពោះ​ទៅបិទបញ្ចប់ការរីករាល​ដាល​នៃជំងឺកូវីដ-​១៩។
យើងទាំងអស់គ្មាជឿជាក់លើថ្នាក់ដឹកនាំ និងជឿជាក់លើកម្ពុជា ថាយើងពិតជាអាចឆ្លងផុតស្ថានភាពដ៏លំបាកនេះ ក្នុងពេលដ៏ខ្លីខាងមុខទាំងអស់គ្នា៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង