រដ្ឋបាលក្រុងស្វាយរៀង បាញ់ថ្នាំសម្លាប់មេរោគនៅផ្សារវាលយន្ត និងផ្សារពោធិតាហោ ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានជម្រុញដល់រដ្ឋបាលក្រុងស្វាយរៀង រៀបចំការបាញ់ថ្នាំសម្លាប់មេរោគ​ ​ដែលនៅថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ​ លោក ណុប ចំរេីន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារ​ និងសហការជាមួយក្រុមហ៊ុន Easy Pest Control-EPC ចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេសការពារការរីករាលដាល នៃជំងឺកូវីដ-១៩ នៅផ្សារវាលយន្ត និងផ្សារពោធិតាហោ ក្រុងស្វាយរៀង។
ក្នុងឱកាសនោះដែរ រដ្ឋបាលក្រុងស្វាយរៀង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករយើង និងសាធារណជនទាំងអស់ សូមចូលរួមអនុវត្តតាមវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Easy Pest Control-EPC ដែលបានសហការចូលរួមបាញ់ថ្នាំសម្លាប់មេរោគ និងជំងឺឆ្លងផ្សេងៗដេីម្បីលេីកកម្ពស់សុខមាលភាពក្នុងទីប្រជុំជនក្រុងស្វាយរៀង ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង