លោកឧកញ៉ា ស្រី ចាន់ថន បានបង្ហាញអំពីសម្រស់ពីលើអាកាស នៃខេត្តបន្ទាយមានជ័យ និងជាខេត្តដែលមានសក្តានុពលវិស័យទេសចរណ៍ និងដឹកជញ្ជូនឆ្លងកាត់

ខេត្តបន្ទាយមានជ័យ៖ លោកឧកញ៉ា ស្រី ចាន់ថន បានបង្ហាញអំពីសម្រស់ពីលើអាកាស នៃខេត្តបន្ទាយមានជ័យ ជាខេត្តដែលមានសក្តានុពលវិស័យទេសចរណ៍ និងដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តចំនួន៣ “បងប្អូនប្រហែល ធ្លាប់ឃើញ ធ្លាប់លឺ ធ្លាប់រស់នៅ ឬ ធ្លាប់ធ្វើដំណើរឆ្លងកាត់ ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​បងប្អូន ប្រហែលជាមិនដែលឃើញទិដ្ឋភាពដ៏ស្រស់​បំព្រង​នៃខេត្តនេះ ពីលើអាកាសឡើយ។
ខេត្តបន្ទាយមានជ័យជាខេត្តមួយនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចុងពាយ័ព្យនៃប្រទេសដែលមានសេដ្ឋកិច្ចយ៉ាងសំខាន់មួយរបស់ប្រទេសជាតិ។ ខេត្តនេះមានព្រំខេត្តជាប់ខេត្តឧត្តរមានជ័យ និង ខេត្តសៀមរាប នៅខាងកើត ខេត្តបាត់ដំបង នៅខាងត្បូង និងមានព្រំដែនរួមអន្តរជាតិ ជាមួយប្រទេសថៃ នៅខាងលិច។ ទីរួមខេត្តនិងទីក្រុងធំបង្អស់គឺក្រុងសិរីសោភ័ណ និងក្រុង [[ក្រុងប៉ោយប៉ែត]]។ ខេត្តបន្ទាយមានជ័យគឺជាខេត្តធំបង្អស់ទី១៣ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយមានប្រជាជន ៦៧៨០៣៣នាក់ វាជាប់លេខជាខេត្តធំទី១០ ប្រចាំប្រទេស។ ខេត្តនេះមានក្រុងចំនួនពីរគឺក្រុងសិរីសោភ័ណ្ឌ និងក្រុងប៉ោយប៉ែត នៅប៉ែកខាងលិចនៃខេត្ត គឺជាព្រំដែនអន្តរជាតិឆ្លងចូលទៅប្រទេសថៃ។ បន្ទាយមានជ័យគឺជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលជាប៉ែកភាគនៃដែនជំរកជីវមណ្ឌលទន្លេសាប។ “
អត្ថបទដែលជាប់ទាក់ទង