Detail Top Banner

អាជ្ញាធរខេត្ត​ព្រះវិហារ បានចុះបិទទីតាំងមួយចំនួនស្ថិតនៅទីរួមស្រុករវៀងជាបណ្តោះអាសន្នសិនក្រោយពេលរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣នាក់ ដែលមកពីខេត្តកំពង់ធំ

ខេត្ត​ព្រះវិហារ៖ អាជ្ញាធរខេត្ត​ព្រះវិហារ បានចុះបិទទីតាំងមួយចំនួនស្ថិតនៅទីរួមស្រុករវៀងជាបណ្តោះអាសន្ន​សិនក្រោយពេលរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣នាក់ ដែលមកពីខេត្តកំពង់ធំ នៅព្រឹក​ថ្ងៃអាទិត្យ ទី​០៦ ខែមិថុនា​ ឆ្នាំ២០២១នេះ ពោលគឺក្រោយពេលរកឃើញវិជ្ជមានកូវី១៩ ចំនួន ៣នាក់ ដែលមកពីខេត្តកំពង់ធំ រដ្ឋបាល​ស្រុករវៀង ខេត្ត​ព្រះវិហារ បានចុះបិទទីតាំងមួយចំនួនស្ថិតនៅទីរួមស្រុកជាបណ្តោះអាសន្នសិនមានដូចជា៖ ផ្សារស្រុករវៀង ផ្ទះសំណាក់តោពី​រ​ អាហារដ្ឋានទល់មុខតោពីរ​ និងកន្លែង​វីងវេរលុយទល់មុខទីស្នាក់ការបក្សប្រជាជនកម្ពុជាស្រុក​ ដោយសារអ្នកមានវិជ្ជាកូវីដ-១៩​ បានចូលទីតាំងទាំងនោះ​ ស្ថិតនៅ​ស្រុករវៀង​ ខេត្ត​ព្រះវិហារ​។ by AKP
អត្ថបទដែលជាប់ទាក់ទង