Detail Top Banner

ប្រជាពលរដ្ឋរកស៊ីដឹកទំនិញលាយឡំបន្លែចម្រុះ ប្រហិតនិងប្រភេទគ្រឿងក្នុងមាន់សាច់ជ្រូកត្រូវបែកធ្លាយថាដាក់ខែអោយស្ថាប័នពាក់ព័ន្ធនៅនឹងច្រកហើយត្រូវបានបង្រ្កាបជាហូរហែរពីសំណាក់មន្ត្រីគយចល័តទៅវិញ

ខេត្តបាត់ដំបង៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ កាលពីវេលាម៉ោង១១:៣០នាទី ប្រជាពលរដ្ឋរកស៊ី​ដឹក​​ទំនិញ​លាយឡំបន្លែចម្រុះ ប្រហិត និងប្រភេទគ្រឿងក្នុងមាន់ សាច់ជ្រូក នៅស្រុកកំរៀង ផ្ទុះការតវ៉ានៅនឹងមុខផែស្ងួត ស្តីពីការឃុបខិតត្រូវបែកធ្លាយថា បានដាក់ខែឲ្យស្ថាប័នពាក់ព័ន្ធនៅនឹងច្រកកាលពីល្ងាចម៉ោង ៥:០០នាទី រហូតដល់ម៉ោង ៩:១០នាទីយប់ រថយន្តដែលដឹកទំនិញតូរីស ដឹកប្រភេទគ្រឿងក្នុងមាន់ សាច់ជ្រូកដែលខូចគុណភាព នឹងបន្តចេញយ៉ាងតិចមួយជើង ដល់មួយតោនកន្លះ ដែលពួកគាត់បកស្រាយថា រួមគ្នាបន្តិចបន្តួចចេញមកដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត តែទោះយ៉ាងណា អ្វីដែលគួរឲ្យកត់សម្គាល់នោះប្រហិត និងគ្រឿងក្នុងមាន់ គ្រឿងក្នុងជ្រូក សុទ្ធតែជារបស់ហាមឃាត់មិនឱ្យនាំចេញ ពីថៃមកកម្ពុជានោះទេព្រោះសុទ្ទតែរបស់ខូចគុណភាព ឆ្វើឲ្យមានផលប៉ះពាល់សុខភាពប្រជាពលរដ្ឋជាខ្លាំង។ ចំណែកឯមន្ត្រីពាក់ព័ន្ធនិងស្ថាប័នជំនាញ មិនខ្វល់ពីវិបាត់បង់អ្វីឡើយ ឲ្យតែបានលុយដាក់ហោបៅរៀងៗខ្លួននោះ ជាពិសេស​គឺមន្ត្រីគយ លោក យូ ហេង ដែលជាមេគយសាខាខេត្តបាត់ដំបង គួរចុះពិនិត្យមើលផង កុំស្ពឹកស្រពន់ពេកនិងមន្ត្រីជំនាញពេទ្យសត្វដែលឈរជើងនៅនឹងច្រក គួរណាស់បើកភ្នែកមើលផង ហើយកុំយកតួនាទីទៅបោះបង់ចោលនៅនឹងច្រកនោះអី។
ថ្មីៗនេះសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា កុំនាំគ្នាយកតួនាទីធំៗ ទៅប្រព្រឹត្តតែអំពើមិនល្អនោះ សារព័ត៌មានរិះគន់ដើម្បីស្ថាបនាពាក់ព័ន្ធទៅនឹងសុខភាពរបស់ប្រជាពលរដ្ឋដែលទទួលទានសាច់ដែលមិនមានអនាម័យ និងមានសារធាតុគីមី និងខូចគុណភាពតែប៉ុណ្ណោះ៕ by Srun Mengleng
អត្ថបទដែលជាប់ទាក់ទង