រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៩នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)

ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់ បន្ថែមទៀត នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៧ និងមកពីខេត្តកណ្ដាលចំនួន ១នាក់ ដូចខាងក្រោម:
១- ស្រុកបាភ្នំ ចំនួន​ ៧នាក់
២- ស្រុកពាមជរ ចំនួន​ ៤នាក់
៣-ស្រុកមេសាង ចំនួន​ ៣នាក់
៤- ស្រុកពាមរក៍ ចំនួន​ ១នាក់
៥- ស្រុកព្រះសេ្តច ចំនួន​ ១នាក់
៦- ស្រុកពោធិ៍រៀង ចំនួន​ ១នាក់
៧- ស្រុកពារាំង ចំនួន​ ១នាក់
៨- មកពី ខេត្តកណ្ដាល ចំនួន​ ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៩នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
អត្ថបទដែលជាប់ទាក់ទង