ឆ្លងចរន្តឆេះខ្សែទូរស័ព្ទ ខ្សែអិនធឺណែតនិងខ្សែភ្លើងអតិថិជននៅមុខសាលាគរុកោសល្យខេត្តនាក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖ ឆ្លងចរន្តអភ្គីសនីពីខ្សែទូរស័ព្ទ ខ្សែអិនធឺណែតបង្កឆេះដល់ខ្សែភ្លើងអតិថិជនប្រើប្រាស់អគ្គីសនីនៅមុខសាលាគរុកោសល្យខេត្តនាភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ កាលពីម៉ោង៩ព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ ឧបទ្ទហេតុនោះបង្កជាភ្លើងសន្ធៅសន្ធៅ ហើយបង្កភាពភ័យខ្លាចនូវគ្រោះថ្នាក់ផង ។
ប៉ុន្តែលោកជាវ ណារិន ប្រធានអគ្គីសនីកម្ពុជាសាខាបន្ទាយមានជ័យបានប្រាប់កាលពីថ្ងៃិ១១ខែមិថុនាថា៖ ខាងជំនាញអគ្គីសនីរបស់លោកនិងសមត្ថកិច្ចបានចេញទៅពន្លត់ការ្លងឆេះទាន់ពេល ហើយគ្រប់គ្រងបានទាំងស្រុងហើយ ក្នុងនោះ មន្ត្រីនិងបុគ្គលិកផ្នែកបច្ចេកទេសតបណ្តាញបានមមាញឹកតភ្ជាប់អគ្គីសនីចូលតាមផ្ទះពលរដ្ឋ(អតិថិជន)ចំនួន៥ទៅ៦ផ្ទះដើម្បីអោយមានអគ្គីសនីប្រើប្រាសឡើងវិញ។
ចំណែកអ្នកឃើញហេតុការណ៍ថា បើកុំតែមានអន្តរាគមន៍ពន្លត់ទាន់ពេល កុំអីការឆ្លងចរន្តអគ្គីសនីនេះ នឹងរាលដាលឆេះដល់ទ្រព្យសម្បត្តិឯកជននិងរដ្ឋជាច្រើនដែរនៅក្បែរនោះទៀត សូមរំលឹកថា ឧបទ្ទហេតុឆ្លងចរន្តអគ្គីសនីពីខ្សែបណ្តាញទូរស័ព្ទ ខ្សែអិនធឺណែតលើបង្គោលបញ្ជូន ក៏ឧស្សាហ៍កើតមានដែរ ។
ដោយឡែកនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យក្នុង១ឆ្នាំចុងក្រោយនេះ កើតមាន ៤ករណីមកដែរ ហេតុនេះ ផ្នែកបច្ចេកទេសពាក់ព័ន្ធអាចពិនិត្យ សម្រួលករណីនេះឡើងវិញ ដើម្បីបញ្ជៀសហានីភ័យ ៕