ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៩៣នាក់ ឆ្លងសហគមន៌ ៦៦០នាក់ នាំចូល ៣៣នាក់ និងមានជាសះស្បេីយ ៧៥៤នាក់
រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៩៣នាក់ ឆ្លងសហគមន៌ ៦៦០នាក់ នាំចូល ៣៣នាក់ និងមានជាសះស្បេីយ ៧៥៤នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤០១៥៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៣៤៣២៥នាក់ និងស្លាប់ថ្មី ៧នាក់ សរុបស្លាប់ ៣៦៨នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១២៦២៨៦២ ស្មេីនឹង ៧៥១៧០ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។