ក្រសួងសុខាភិបាលកម្ពុជា ប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៧៣៥នាក់ ឆ្លងសហគមន៌ ៧០៨នាក់ នាំចូល ២៧នាក់
រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៧៣៥នាក់ ឆ្លងសហគមន៌ ៧០៨នាក់ នាំចូល ២៧នាក់ និងមានជាសះស្បេីយ ៥១៤នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៣៤៤៦នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៣៨០០៣នាក់ និងស្លាប់ថ្មី ១០នាក់ សរុបស្លាប់ ៤៤១នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១៣០៣៣១៦ ស្មេីនឹង ៧៧៥៧៨ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។