ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៨៧នាក់ ឆ្លងសហគមន៌ ៥៣៣នាក់ និងនាំចូល ៥៤នាក់
រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៨៧នាក់ ឆ្លងសហគមន៌ ៥៣៣នាក់ និងនាំចូល ៥៤នាក់ និងមានជាសះស្បេីយ ៥៤៨នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៤៧១១នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៣៩៣១៤នាក់ និងស្លាប់ថ្មី ១៦នាក់ សរុបស្លាប់ ៤៧៥នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១៣១៥៤៣៦ ស្មេីនឹង ៧៨២៩៩ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕