ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩(គ.ប.ក)
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩(គ.ប.ក) តាមរយៈប្រព័ន្ធវីដេអូ Zoom ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការនៃគ.ប.ក ដើម្បីពិភាក្សាអំពីរបៀបវារៈទាក់ទងនឹង ការគ្រប់គ្រងចេញចូលរបស់អ្នកដំណើរនៅតាមច្រកព្រំដែនគោកនៃព្រះរាជាណាចក្រថៃឡង់ដ៍ និងពិភាក្សាលេីការងារចាំបាច់មួយចំនួនទៀត ដេីម្បីប្រយុទ្ធប្រឆាំង និងការពារអោយបានជាអតិប្បរមានូវការរីករាលដាលនៃជំងឺកូវីដ១៩។