ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការកឃេីញករណីជំងឺ​កូវីដ-១៩​ សរុបចំនួន​ ៧៤៥នាក់​ ឆ្លងសហគមន៌​​ ​​៦៨៣នាក់ ​និង​នាំចូល​ ៦២នាក់

រហូតដល់ថ្ងៃទី២៦ ខែមិថុនា​ ឆ្នាំ២០២១​ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការកឃេីញករណីជំងឺ​កូវីដ-១៩​ សរុបចំនួន​ ៧៤៥នាក់​ ឆ្លងសហគមន៌​​ ​​៦៨៣នាក់ ​និង​នាំចូល​ ៦២នាក់ និងមានជាសះស្បេីយ​ ៦៧០នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៤៦៨១០នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៤១៤៣៩នាក់​​​​​​​​​​​​​​​​​ និងស្លាប់ថ្មី​ ១៤នាក់​ សរុប​ស្លាប់ ៥២៣នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ១៣៣៣៥៧៦ ស្មេីនឹង​ ៧៩៣៧៩ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង