ជំងឺ​កូ​វី​ដ​-១៩ បំប្លែង​ថ្មី​ ប្រភេទ​ដែល​តា(Delta) ​រៀន​រស់នៅ​ធម្មតា​ជាមួយ​វីរុស​កូ​វី​ដ​-១៩ តាម​បែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩

ភ្នំពេញ៖ ដោយមានក្តីបារម្ភបន្ទាប់​ពី​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដែល​ប​ម្លែ​ង​ខ្លួន​ថ្មី​ជា​ច្រើន​ករណី ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បន្ដ​ការពារ​ខ្លួន​ព្រោះថា តាម​រយៈ​ធ្វើការ​តេស្ដ​លើ​ពលករ​ចំណាកស្រុក​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ បំប្លែង​ថ្មី​ ប្រភេទ​ដែល​តា (Delta) មាន​ច្រើន​ករណី ។
យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​ចុះហត្ថលេខា នា​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា «​តាម​រយៈ​ការ​ធ្វើតេស្ត​លើ​ពលករ​ចំណាកស្រុក​ត្រឡប់​មក​ពី​ប្រទេស​ថៃឃើញ​ថា មានការ​នាំ​ចូល​នូវ​ជំងឺ​កូ​វី​ដ​-១៩ បំប្លែង​ថ្មី​ប្រភេទ ដែល​តា​(Delta) មាន​ច្រើន​ករណី ។
ដោយ​ពិសោធន៍​ការ​ចម្លង​នៃ​វីរុស​នេះ នៅ​ប្រទេស​មួយ​ចំនួន មាន​ភាព​សាហាវ​ខ្លាំង​ជាង​វីរុស​កូ​វី​ដ​-១៩ បំប្លែង​មុន​ៗ ប្រហែល​ដល់​ទៅ ១៥​ដង ខ្លាំង​ជាង​ការ​ចម្លង​ពី​ពេល​កន្លង​ទៅ​» ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បន្ដ​ថា ទន្ទឹម​នឹង​នោះ​ក៏​មិនដឹង​ថា វីរុស​កូ​វី​ដ​-១៩​នេះ មាន​អត្ត​ច​រិ​ក​បែប​ណា និង​នៅ​កន្លែង​ណា​ដែរ រហូត​ដល់​បច្ចុប្បន្ន​នេះ ហើយ​ក៏​មិន​អាច​ដឹង​ដែរ​ថា តើ​បុគ្គល​ដែល​បាន​ឆ្លង​វីរុស​នេះ​បាន​ប៉ះពាល់​អ្វីខ្លះ​ដែល​មាន​វត្តមាន​វីរុស​នេះ ហើយ​បុគ្គល ដែល​កើត​ជំងឺ​កូ​វី​ដ​-១៩នេះ ក៏​ប្រហែលជា​ មិនដឹង​ខ្លួន​ថាឆ្លង​ផង ។ វ៉ាក់សាំង គឺជា​ឧបករណ៍​ដែល​អាច​ជួយ​កាត់​បន្ថយ​នូវ​ភាព​ឈឺ​ធ្ងន់ធ្ងរ​ការ​សម្រាក​​នៅ​មន្ទីរពេទ្យ និង​អត្រា​ស្លា​ប់ ។ ឯកឧត្តម ​បន្ថែម​ថា ប៉ុន្តែ​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ បាន​ស្រាវជ្រាវ​ដឹង​នោះ គឺ​បណ្តាលម​ក​ពី​កង្វះខាត ក្នុង​ការ​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន​បាន​ត្រឹមត្រូវ និង​ដោយហ្មត់ចត់ ជា​ពិសេស ហានិភ័យ​ខ្ពស់​នៅ​ពេល​ដែល​បុគ្គល​ចល័ត ធ្វើ​ដំណើរ​ចេញពីផ្ទះ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយ​ភ្លេច​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន ឬ​អនុវត្ត​មិន​បាន​ខ្ជាប់​ខ្ជួន ។
ជាង​នេះ​ទៅ​ទៀត ឯកឧត្តម រដ្ឋមន្ដ្រី​សុខាភិបាល បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សូម​អំពាវនាវ​ដោយ​ទទូច​ដល់​សាធារណជន បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ឲ្យ​បន្ត​ការពារ​ខ្លួន​កុំ​ភ្លេចខ្លួន​ឲ្យ​សោះ ដោយ​ត្រូវ​ចេះ​ផ្លាស់​ប្តូរ​ទម្លាប់​រស់នៅ​របស់​ខ្លួន​ឲ្យ​ស្រប​តាម​ពាក្យស្លោក​ដែល​ថា (​រៀន​រស់នៅ​ធម្មតា​ជាមួយ​វីរុស​កូ​វី​ដ​-១៩ តាម​បែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩) សំដៅ​បង្ការគ្រប់ គ្រង និង​កាត់​ផ្តាច់​នូវ​ខ្សែចម្លង​នៃ​វីរុស​កូ​វី​ដ​-១៩ ជា​ពិសេស​ពពួក​ប្រភេទ​បំប្លែង​ថ្មី​នេះ ឬ​ក៏​ប្រភេទ​ថ្មី​ផ្សេង​ទៀត​ដែល​អាច​កើត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ជាយថាហេតុ​ណាមួយ​»​។
ឯកឧត្តម បន្តថា ការ​ចូលរួម​របស់​ប្រជាពល រដ្ឋ​ទាំងអស់​ដើរតួ​នាទី​សំខាន់​ណាស់ គឺ​ដើម្បី​ការពារ​បុគ្គល​ខ្លួនឯង ក្រុម​គ្រួសារ​ខ្លួន និង​សហគមន៍​របស់​ខ្លួន និង​អ្នក​ដទៃ​ឲ្យ​បាន​រស់នៅ​ប្រកបដោយ​សុវត្ថិភាព និង​អាច​រក្សា​ជីវ​ភារ​រស់នៅ​ដោយ​អាច​ប្រព្រឹត្ត​ការ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​បាន ។
ក្រសួង​បាន​ឲ្យ​ប្រជាពលរដ្ឋ​ពា​ការពារ ៖ ១. ពាក់​ម៉ាស់ ៖ ជា​ពិសេស​នៅ​ពេល​កំពុង​ពាក់​ម៉ាស់ សូមកុំ​យកដៃ​ប៉ះ​ផ្ទៃមុខ​នៃ​ម៉ាស់ ឬ ទាញ​ម៉ាស់​ដាក់​ក្រោម​ចង្ការ និង​ត្រូវ​ដូរ​ម៉ាស់​ថ្មី នៅ​ពេល​វា​សើម ។ ២. លាងដៃ​ឱ្យ​ញឹក ញាប់ជាមួយ​សាប៊ូ​ក្នុង​រយៈពេល​៤០​វិនាទី ឬ ជាមួយ​អាល់កុល​ដែល​ក្នុង​រយៈពេល ២០ វិនាទី ៣. រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើង ៖ ទោះបីជា​បងប្អូន សមាជិកគ្រួសារ សាច់ញាតិ ដែល​មានការ​ស្នាក់​នៅ​ក្នុង​គេហដ្ឋាន​ផ្សេង​ពី​អ្នក ឬ​ក៏​មិត្ត​ភ័ក្ត្រ​ជិត​ស្និទ្ធ​ក៏​ដោយ ។
១. កុំទៅ​កន្លែង​មាន​មនុស្ស​កុះករ​ច្រើន ក្នុង​ន័យ​នេះ​រាប់​ទាំងការ​ជួបជុំ​ផឹកស៊ី​ជា​លក្ខណៈ​គ្រួសារ​សាច់ញាតិ​ដែល​មានការ ស្នាក់​នៅ​ក្នុង​គេហដ្ឋាន​ផ្សេង ។
២. កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល ពី​អ្នក ឬ មិត្ត​ភ័ក្ត្រ​ជិត​ស្និទ្ធ ។
៣. កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃ​គ្នា កុំ​កៀក​ស្មា​គ្នា សូ​ម្បី​តែ​សមាជិកគ្រួសារ សាច់ញាតិ ដែល​មានការ​ស្នាក់​នៅ​ក្នុង​គេហដ្ឋាន ផ្សេង​ពី​អ្នក ឬ មិត្ត​ភ័ក្ត្រ​ជិត​ស្និទ្ធ ។
ការ​អនុវត្តន៍​វិធានការ ៣​កុំ គឺ​ត្រូវ​តែ​មានការ​យកចិត្តទុកដាក់​ខ្ពស់ និង​សូម​អាជ្ញាធរ​មូលដ្ឋាន​ជំរុញ​ការ​អនុវត្ត ៣​ការពារ និង​៣​កុំ នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​រួម​ជាមួយនឹង​ការ​តាម ដានព្រមទាំង​ដាក់​ចេញ​នូវ​ការ​អនុវត្តច្បាប់​ជា​ធរមាន​ផង​ដែរ ៕
អត្ថបទដែលជាប់ទាក់ទង