ឯកអគ្គរាជទូតជប៉ុនចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ
ស្ថានទូតជប៉ុន ប្រចាំកម្ពុជា៖ នៅថ្ងៃទី ២៩ ខែមិថុនា ឯកអគ្គរាជទូត មិកាមិ បានចុះពិនិត្យការដ្ឋានសាងសង់នៃកំណាត់ផ្លូវជាតិលេខ៥ ប៉ែកខាងត្បូងនិងកណ្តាលដែលស្ថិតក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង រួមជាមួយមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូននិង JICA ។ គម្រោងនេះគឺជាជំនួយអភិវឌ្ឍផ្លូវការ(ODA) របស់ជប៉ុនក្រោមក្របខណ្ឌកម្ចីប្រាក់យេន។ ស្ថានទូតសូមថ្លែងអំណរគុណចំពោះការយោគយល់របស់ប្រជាពលរដ្ឋកម្ពុជាចំពោះរាល់បញ្ហានៃការដឹកជញ្ជូនក្នុងកំឡុងពេលសាងសង់។ យើងជឿជាក់ថាចរាចរណ៍នៅតាមដងផ្លូវជាតិលេខ៥នឹងមានភាពប្រសើរឡើងយ៉ាងខ្លាំងបន្ទាប់ពីគម្រោងត្រូវបានបញ្ចប់។
សូមអរគុណដល់មន្រ្តី និងបុគ្គលិកកម្ពុជាជប៉ុនទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងគ្រាដ៏លំបាកនេះ។