ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រោសព្រះរាជទានព្រះរាជអំណោយសម្រាលការលំបាកជូនសិល្បករចំនួន ២០២នាក់

ស្ថិតក្រោមព្រះរាជតម្រិៈដង្ហែតាមព្រះរាជកិច្ចនៃអង្គសម្តេចព្រះវររាជបិតាសិល្បៈជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាវេលាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមជូនដល់ក្រុមសិល្បករ ជាជនពិការ សិល្បករបុរាណ និងប្រពៃណីផ្នែកភ្លេង ចម្រៀង របាំ ល្ខោន ចាប៉ីដងវែង ចំនួន២០២នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មុង ១ ក្រមា ១ ភួយ១ សារ៉ុង១) ម៉ាស ១ដុំ មី ១កេស ត្រីខ ១០កំប៉ុង និងអាវយឺត មានស្លាកព្រះរាជអំណោយ ព្រមទាំងថវិកា ៥០០,០០០៛ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។





