ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសកលវិទ្យាល័យ DALI នៃសាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសកលវិទ្យាល័យ DALI នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្រសួងអប់រំ បានឱ្យដឹងថា សកលវិទ្យាល័យ DALI នៃប្រទេសចិននេះ បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាសម្រាប់ឆ្នាំសិក្សា ២០២១-២០២២។
ប្រភពដដែលបានឱ្យដឹងថា សម្រាប់និស្សិតដែលមានបំណងចង់ដាក់ពាក្យប្រឡងអាចទាញយកពាក្យ៖ https://bit.ly/3zl0l5m។
ក្រសួងអប់រំ បានបន្ដថាសម្រាប់ថ្ងៃផុតកំណត់ទទួលពាក្យគឺ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ និងសម្រាប់ព័ត៌មានបន្ថែម និងទីកន្លែងទទួលពាក្យ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល ៥០ម៉ែត្រ៕ by AKP