ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យដាក់ឲ្យនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិចូលនិវត្តន៍ ៣០រូប
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន៣០រូប។
ព្រះរាជក្រឹត្យដែលយើងទទួលបាននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវដាក់ឲ្យចូលនិវត្តន៍នោះ រួមមាន៖
-ទី១ ថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន ៥រូប
-ទី២ ថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន ១៤រូប
-ទី៣ ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន ១១រូប ។
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ៖