កម្ពុជាមានមោទនភាពចំពោះមន្ត្រីឧទ្យានុរក្សដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ក្នុងដំណើរឆ្ពោះទៅប្រារព្ធទិវាឧទ្យានុរក្សពិភពលោក
កម្ពុជាមានមោទនភាពចំពោះមន្ត្រីឧទ្យានុរក្សដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលខ្លះប្រឈមនឹងការលះបង់អាយុជីវិតដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។
ទេសភាពធម្មជាតិដ៏ស្រស់ស្អាតដែលលោកអ្នកបានទស្សនាកម្សាន្តនៅតាមតំបន់ការពារធម្មជាតិនានាកើតចេញពីកិច្ចខិតខំ ប្រឹងប្រែងដោយមិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃក្នុងការចុះល្បាត ការអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ អប់រំនិងផ្សព្វផ្សាយ។
ដំណើរឆ្ពោះទៅប្រារព្ធទិវាឧទ្យានុរក្សពិភពលោក ៣១ កក្កដា !